(រ៉ង់ហ្គូន)៖ គ្រោះរអិលបាក់ដីដ៏ធំមួយ បានកើតមានឡើងនៅតំបន់ជីកយករ៉ែ Hpakant នៃរដ្ឋកាជីន ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៥នាក់ និង ៤៥នាក់ទៀតរងរបួសធ្ងន់-ស្រាល។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨។
គ្រោះថ្នាក់ខាងលើនេះ បានកើតចេញពីការបាក់ដីនៅជុំវិញរណ្តៅរ៉ែ ដែលត្រូវបានជីកដោយក្រុមហ៊ុន Mahar Asa Pahtama មកគ្របសង្កត់លើកម្មករ និងអ្នកជីកដីដែលកំពុងបំពេញការងារនៅទីនោះតែម្តង។
គួរបញ្ជាក់ថា អាជ្ញាធរមីយ៉ាន់ម៉ាកំពុងស្វែងរកមនុស្សបាត់ខ្លួនបន្ថែមទៀត ចាប់តាំងពីហេតុការណ៍បានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ រហូតមកដល់ថ្ងៃអាទិត្យនេះ៕