(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ផ្ទុះរោងចក្រគីមីនៅខេត្តស៊ីឈ័នប្រទេសចិន ផ្តាច់ជីវិតមនុស្សជិត២០នាក់ និងរបួស១២នាក់។
២៖ អាជ្ញាធរអូស្ត្រាលីទើបរកឃើញវិធីល្អមួយ ដើម្បីបង្ការកុំឲ្យសត្វក្រពើវាយប្រហារមនុស្ស គឺតាមរយៈការប្រើប្រាស់ Drone ដើម្បីតាមតានសកម្មភាពរបស់ពួកវា។
៣៖ ក្រចកដៃវែងជាងគេបំផុតលើលោក ដែលជាប់ក្នុងកំណត់ត្រា Guinness ត្រូវដាក់តាំងបង្ហាញក្នុងសារមន្ទីរ Riply's Believe It or Not នៅក្រុងញូយ៉ក សហរដ្ឋអាមេរិក។
៤៖ កូរ៉េខាងជើងផ្លាស់ប្តូរពេលវេលាពិភាក្សា ជុំវិញការប្រគល់អដ្ឋិធាតុទាហានអាមេរិក នាំឲ្យមន្ត្រីអាមេរិកមកអង្គុយចាំដោយឥតប្រយោជន៍។
៥៖ ផ្ទុះធុងប្រេងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងគែរ ប្រទេសអេហ្ស៊ីប បណ្តាលឲ្យមនុស្ស១២នាក់របួស។
៦៖ យន្តហោះផលិតដោយចិន C919 លើកនេះធ្វើតេស្តហោះហើរផ្លូវឆ្ងាយម្តង។
៧៖ តារាវិទូរកឃើញប្រភពនៃភាគល្អិត Neutrino ដែលជះចេញពីប្រហោងខ្មៅយក្ស ក្នុងកាឡាក់ស៊ីផ្សេងមកធ្លាក់លើផែនដី។