(ម៉ូស្គូ)៖ សារព័ត៌មានរុស្ស៊ី TASS បានឱ្យដឹងថា រដ្ឋាភិបាលរុស្ស៊ីនឹងដាក់តាំងបង្អួតរាងនូវអាវុធ និងបរិក្ខាយោធាច្រើនជាង ៧៥០ឈុត នៅអំឡុងវេទិកាបច្ចេកទេស និងយោធាអន្តរជាតិក្នុងឆ្នាំ២០១៨នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។
យោងតាម TASS ចំនួនអាវុធ និងបរិក្ខាយោធាត្រូវដាក់តាំងបង្ហាញខាងលើ គឺមិនធ្លាប់មានឡើយដោយបរិក្ខាយោធា ៥០០ឈុត ធ្លាប់ត្រូវបានដាក់តាំងបង្ហាញកាលពីឆ្នាំ២០១៦ និង ៦៥០ឈុតកាលពីឆ្នាំ២០១៧។
គួរបញ្ជាក់ថា វេទិកាបច្ចេកទេស និងយោធាអន្តរជាតិក្នុងឆ្នាំ២០១៨នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែសីហាខាងមុខនេះ ដោយមានទាំងកម្មវិធីជាច្រើន ក្នុងនោះរួមមានទាំងជំនួបរវាងពាណិជ្ជករធំៗ និងការចុះហត្ថលេខា