ផ្ទុះរោងចក្រគីមីនៅខេត្តស៊ីឈ័នប្រទេសចិន ផ្តាច់ជីវិតមនុស្សជិត២០នាក់ និងរបួស១២នាក់! (Video inside)
13-07-2018 09:59
(សៀងហៃ)៖ ការផ្ទុះដ៏ខ្លាំងមួយនៅឯរោងចក្រគីមីមួយកន្លែង នៅក្នុងខេត្ត ស៊ីឈ័ន (Sichuan) ស្ថិតនៅភាគនិរតីប្រទេសចិន បានផ្ដាច់យកអាយុជីវិតមនុស្ស ១៩នាក់ និង១២នាក់ផ្សេងទៀតរងរបួស។ នេះបើតាមអាជ្ញាធរនៅក្នុងតំបន់ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។
អាជ្ញាធរចិនបានឱ្យដឹងទៀតថា រហូតមកទល់នឹងពេលនេះគេមិនទាន់អាចកំណត់ពីមូលហេតុ នៃការផ្ទុះកាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅឯរោងចក្រ បច្ចេកវិទ្យា យីប៊ីន ហេងដា (Yibin Hengda Technology) នៅឡើយទេ។ ប៉ុន្តែអ្នកលេងបណ្ដេញទំនាក់ទំនងសង្គមក្នុងប្រទេសចិន បានចែកចាយរូបភាពជាច្រើន បង្ហាញពីផ្សែង និងភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីរោងចក្រនេះ។
គួររំលឹកថា កាលពីឆ្នាំ២០១៥ ការផ្ទុះដ៏ខ្លាំងឃ្លាំងស្ដុកសារធាតុគីមីនៅឯទីក្រុងកំពង់ផែ Tianjin បានសម្លាប់មនុស្ស ១៦៥នាក់ ហើយកាលពីឆ្នាំ២០១៧ មនុស្ស០៨នាក់ ក៏បានបាត់បង់ជីវិតផងដែរ នៅក្នុងគ្រោះថ្នាក់ផ្ទុះរោងចក្រឥន្ធនៈគីមីមួយកន្លែងនៅឯខេត្ត
សានទុង (Shandong)៕