(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងឡុងដ៍ហើយ នៅថ្ងៃព្រហស្បត្តិ៍នេះ សម្រាប់បំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ នៅចក្រភពអង់គ្លេស, នេះបើយោងតាមសារព័ត៌មាន CGTN បានចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី១២ ខែកក្កដានេះ។

លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរីសា មេយ៍ និងទទួលទានទឹកតែជាមួយនឹងម្ចាស់ក្រត្សីយ៍ អេលីហ្សាប៉េដទី២ផងដែរ នៅអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក។

ដំណើរទស្សនកិច្ចនេះ​ ត្រូវបានធ្វើឡើងស្របពេលដែលមានការតវ៉ាយ៉ាងខ្លាំង ប្រឆាំងនឹងលោកត្រាំ និងរដ្ឋាភិបាលរបស់លោក៕