(ព្រុចសែល)៖ ខណៈបញ្ហាជាមួយសមាជិក NATO ជាពិសេសអាល្លឺម៉ង់ កំពុងតែក្តៅគគុក ជុំវិញការទាមទារថ្លៃការពារបន្ថែមនោះ លោក ដូណាល់ ត្រាំ ដែលកំពុងស្ថិតនៅតំបន់អឺរ៉ុបស្រាប់ ក៏មិនភ្លេចឡើយក្នុងការរិះគន់ការធ្វើពាណិជ្ជកម្មរបស់សហគមន៍អឺរ៉ុប ព្រមទាំងធ្វើការព្រមានថា អាមេរិកនឹងដំឡើងពន្ធនាំចូលរថយន្តពីអឺរ៉ុបថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។
លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានការគោរពណាស់ចំពោះអាល្លឺម៉ង់ ព្រោះប៉ារបស់ខ្ញុំមានដើមកំណើតមកពីអាល្លឺម៉ង់ ហើយប៉ាម៉ាក់ខ្ញុំគឺមកពីតំបន់អឺរ៉ុបនេះ ដូចគ្នា ប៉ុន្តែជាការពិតអឺរ៉ុបមិនបានបង្ហាញឥរិយាបទល្អឡើយ ចំពោះវិស័យពាណិជ្ជកម្មជាមួយយើងឡើយ»។ បន្ថែមពីនេះលោក ត្រាំ ក៏រំពឹងដែរថា អឺរ៉ុបនឹងផ្លាស់ប្តូរនយោបាយពាណិជ្ជកម្មរបស់ខ្លួន បើមិនដូច្នោះទេសហរដ្ឋអាមេរិកអាចនឹងពិចារណាដំឡើងពន្ធ លើរថយន្តនាំចូលពីសហភាពអឺរ៉ុប៕