(ម៉ូស្គូ)៖ ឧបនាយកមន្ត្រីកូរ៉េខាងជើង លោក លី រីយ៉ុងណាំ (Lee Ryong Nam) បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីហើយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមក្នុងពិធីបិទការប្រកួត ព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក 2018 Wold Cup ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។
Sputnik ផ្អែកលើប្រភពពីស្ថានទូតរុស្ស៊ី បានឱ្យដឹងយ៉ាងដូច្នេះថា «ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមបាល់ទាត់កូរ៉េខាងជើង លោក Lee Ryong Nam បានធ្វើដំណើរមកកាន់ប្រទេសរុស្ស៊ី នៅថ្ងៃទី១២ ខែកក្កដានេះ តបតាមការអញ្ជើញពី FIFA ដើម្បីចូលរួមក្នុងពិធីបិទការប្រកួត Wold Cup»។
គួរបញ្ជាក់ថា ប្រកួតព្រឹតិ្តការណ៍បាល់ពិភពលោក Wold Cup វគ្គផ្ដាច់ព្រ័ត្តរវាងបារាំង និងក្រូអាតនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យសប្ដាហ៍នេះ នៅឯពហុកីឡដ្ឋាន Luzhniki ក្នុងទីក្រុងម៉ូស្គូ។ Wold Cup ក្នុងឆ្នាំ២០១៨នេះ បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែកក្កដានេះ៕