ថ្ងៃដែលជួយសង្គ្រោះជនជាតិថៃទាំង ១៣នាក់ ចេញពីរូងភ្នំបានសម្រេច ក៏ជាថ្ងៃដែលឪពុករបស់ខ្លួនស្លាប់!
11-07-2018 15:21
(បាងកក)៖ វេជ្ជបណ្ឌិតអូស្រ្ដាលីមួយរូប គឺលោក រីឆាដ ហារីស (Richard Harris) ដែលជាមនុស្សចេញពីរូងភ្នំថំាលួងចុងក្រោយគេ និងត្រូវគេចាត់ទុកថា ជាវិរៈបុសរជួយសង្រ្គោះមនុស្សទំាង ១៣នាក់ ជាប់ក្នុងរូងភ្នំថំាលួង នៃភាគខាងជើងប្រទេសថៃ បានជួបភាពសោកសង្រេង ដោយសារតែឪពុករបស់លោកទទួលមរណៈភាពកាលពីថ្ងៃអង្គារ ក្នុងថ្ងៃតែមួយដែលអ្នកទាំងនេះ ត្រូវបានរំដោះចេញពីរូងភ្នំដោយជោគជ័យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC នៅរសៀលថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
លោក Harris គឺជាសមាជិកម្នាក់ក្នុងចំណោមក្រុមអ្នកជំនាញ និងស្ម័គ្រចិត្តអូស្រ្ដាលី ២០នាក់ ដែលបានចូលរួមក្នុងប្រតិបត្តិការទាំងប្រថុយប្រថាន ក្នុងការជួយសង្រ្គោះក្មេងប្រុស ១២នាក់ និងគ្រូងបង្វឹកបាល់ម្នាក់របស់ពួកគេ ចេញពីរូងភ្នំថំាលួង។ មិនតែប៉ុណ្ណោះ លោកក៏ជាអ្នកផ្ដល់ជំនួយផ្នែកវេជ្ជសាស្ត្រ នៅក្នុងប្រតិបត្តិការរំដោះអ្នកទាំង ១៣នាក់នេះ និងជាអ្នកសម្រេចចិត្តផងដែរថា តើគួរតែបង្គាប់បែបណាឱ្យក្មេងៗចាកចេញពីរូងភ្នំ។
បន្ថែមពីលើនេះ លោក Harris ត្រូវបានគេចាត់ទុកថា ជាវីរៈបុរសម្នាក់ ប៉ុន្តែនៅថ្លែងប្រាប់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាល់ខូម ធើនប៊ូល (Malcolm Turnbull) តាមវីដេអូ Live វេជ្ជបណ្ឌិតរូបនេះបាននិយាយថា វីរៈបុរសពិតមែន ជារូបនោះទេ តែជាក្មេងៗទាំង ១២នាក់ និងក្រុមអ្នកជំនាញមុជទឹកមកពីកងទ័ពជើងទឹកពិសេសថៃ Navy SEAL៕