(វ៉ាស៊ីនតោន)៖ ខ្យល់ព្យុះត្រូពិច គ្រីស (Chris) បានបំលែងឥទ្ធិពលទៅជាខ្យល់ព្យុះ ហឺរីខិន (hurricane) មួយដ៏ខ្លាំងក្លា ខណៈវាកំពុងបក់បោក ចេញឆ្ងាយពីឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក ទៅកាន់មហាសមុទ្រអាត្លង់ទិក។ នេះបើតាមការចេញផ្សាយរបសមជ្ឈមណ្ឌល National Hurricane Center (NHC) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមមជ្ឈដ្ឋានជាតិឃ្លាំមើលព្យុះ hurricane (NHC) ព្យុះឈ្មោះ Chris បានបក់បោកក្នុងល្បឿនខ្យល់ ១៣៧ម៉ោងក្នុងមួយម៉ោង និងបំលែងខ្លួនទៅជាព្យុះ hurricane កំរិតទីមួយ កាលពីម៉ោង ៥៖០០នាទីល្ងាច ថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។
ចំណែកឯចំណុចកណ្ដាលនៃព្យុះនេះ ស្ថិតនៅចំងាយ ៣៣០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ទីក្រុង ខេប ហេតធើរ៉ាស (Cape Hatteras) នៃរដ្ឋ ណតស៍ ខារ៉ូលីណា (North Carolina) និង កំពុងធ្វើដំណើរទៅកាន់ភាគឦសានក្នុងល្បឿនខ្យល់ ១៦គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរបញ្ជាក់ថា ខ្យល់ព្យុះ Chris គឺជាព្យុះ hurricane ទី ២ ក្នុងឆ្នាំ២០១៨នេះក្នុងតំបន់មហាសមុទ្រអាត្លង់ទិក ហើយវាត្រូវបានគេ រំពឹងថានឹងបង្កើនឥទ្ធិពលកាន់តែខ្លាំងនៅថ្ងៃពុធនេះ មុននឹងថមថយកម្លាំងនៅថ្ងៃព្រហស្បតិ៍ស្អែក៕