(ព្រះសីហនុ)៖ ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្តព្រះសីហុន នៅថ្ងៃទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ​ បានដឹកនាំសហការី នាំ​យក​ទៀន​ព្រះវស្សា​ បច្ច័យ និងទេយ្យវត្ថុ ទៅប្រគេន​ព្រះសង្ឃ​ នៅ​វត្ត​ឥន្ធញាណ (ហៅ​វត្ត​ក្រោម)​ សង្កាត់លេខ៣ ក្រុង​ព្រះសីហនុ​ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ ជូន​ដល់​បុព្វការី​ជន​ ញាតិ​ការ​ទាំង​ប្រាំពីរ​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ​ និង​ដើម្បី​ប្រតិបត្តិ​តាម​បញ្ញត្តិ​ព្រះ​ពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ។

ទេយ្យទាន​ដែល​បាន​ប្រគេន​ព្រះសង្ឃ​នា​ពេល​នេះ​មានទី១៖ ទៀនវស្សា​១​គូ​, ទី២៖ អង្ករ​១០បាវ ៣.មី៥កេសធំ, ៤.ត្រី​ខ​១​កេសធំ,​ ៥.ទឹក​ត្រី​ ១០យួរ
ទី៦៖ ទឹក​ស៊ីអ៊ីវ​១០​យួរ,​ ទី៧៖ ស្ករស​២០​គីឡូ​ក្រាម​, ទី៨៖ ទឹក​សុទ្ធ​២០កេស,​ ទី៩៖ ទឹក​ក្រូច​១០កេស, ទី១០៖ ទឹក​បាកាស​៥កេស និងទី១១៖ ប្រេង​ឆា​៥ពីដុង។​

ព្រម​ទាំង​បច្ច័យ​រួម​សម្រាប់​កសាង​វត្ត​អារាម ចំនួន​២,៤៩០,០០០ រៀល និង​ចំនួន​៧៨០ដុល្លារ។ ក្នុង​ពេល​នោះ​ដែរ​ លោកភរិយា​របស់លោកស្នងការ​ ​បាន​ចាប់​កុសល​បន្ថែម​ថវិកាចំនួន​២២​០​ដុល្លារ​ ថែម​ទៀត​ សរុប​ជា​ដុល្លារ ​មានចំនួន​១,០០០ដុល្លារ​ និងបន្ថែមបច្ច័យ​សម្រាប់​ប្រគេន​ព្រះសង្ឃ​ផ្ទាល់​ចំនួន​១៦អង្គ​ ក្នុង​១​អង្គ​១០​ម៉ឺន​រៀល​ ចៅអធិការ​វត្ត​១០០​ដុល្លារ​ និង​លោក តាជីយាយ​ជី១៣នាក់​ ក្នុង​១​នាក់​ថវិកាចំនួន២០,០០០រៀល ផងដែរ៕