(ប៊ែរឡាំង)៖ នាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង (Li Keqiang) បានធ្វើដំណើរទៅដល់ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ហើយ ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អន្តររដ្ឋាភិបាលលើកទី ៥ រវាងចិន និងអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។
កិច្ចប្រជុំពិគ្រោះយោបល់អន្តររដ្ឋាភិបាលនេះ គឺជាកិច្ចប្រជុំលើកដំបូងបំផុត គិតចាប់តាំងពីរដ្ឋាភិបាលនៃប្រទេសទាំងពីរចូលកាន់ តំណែងកាលពីខែមីនាមក។ ដោយឡែក នៅក្នុងកិច្ចប្រជុំនេះដែរ លោក Li នឹងត្រូវជួបពិភាក្សាពិគ្រោះយោបល់ ជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មឺគែល ដោយនឹងផ្ដោតសំខាន់លើផែនការ និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្រាប់រយៈពេល ០៤ ឬ ០៥ឆ្នាំបន្ទាប់។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Li Keqiang ទៅកាន់ប្រទេសអាល្លឺម៉ង់ កើតមានឡើងនៅចំពេលចិន និងសហភាពអឺរ៉ុបកំពុងធ្វើសង្រ្គាមពាណិជ្ជកម្មតាមរយៈការប្រកាសពី គំរោងតម្លើងពន្ធដាក់គ្នាទៅវិញទៅមក៕