(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់តោ៣អង់គ្លេស​ បានកក់កៅអីឡើងទៅវគ្គ៤ក្រុមដោយស្វ័យប្រវត្តិហើយ​ បន្ទាប់ពីទម្លាក់ស៊ុយអែត​ ២-០​ ដែលទើបបញ្ចប់មុននេះបន្តិចក្នុងវគ្គ៨ក្រុម​ នៃ​  World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

កីឡាករលេងក្នុងតំណែងខ្សែការពារ​ Harry Maguire ជាអ្នកតែតគ្រាប់ទី១អោយអង់គ្លេស​ នៅនាទីទី៣០​ ក្រោយទទួលបាល់លើកចេញពីជ្រុងដោយ​ Ashley Young មុនពេល​ Dele Alli តែតគ្រាប់ទី២​ នៅនាទីទី៥៩​ ក្រោយបញ្ជូនបាល់ពីមិត្តរួមក្រុម​ Jesse Lingard ។

តាមរយ:ជ័យជម្នះដ៏គាប់ប្រសើរនេះ​ បានធ្វើអោយអតីតម្ចាស់ជើងឯក​ World Cup 1966 អង់គ្លេស​ ក្លាយជាក្រុមទី៣​ ឡើងទៅវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រជាមួយបារាំង​ និងប៊ែលហ្ស៊ិក​ ដោយត្រូវរង់ចាំគូប្រកួតរវាងក្រូអាត​ ប៉ះម្ចាស់ផ្ទះរុស្ស៊ី​ នាម៉ោង១យប់រំលងអាធ្រាត្រនេះ​ ដើម្បីបញ្ចប់វគ្គ៨ក្រុម។

អង់គ្លេស​ អាចនឹងប៉ះក្រូអាត​ ឬរុស្ស៊ី​ ក្នុងវគ្គ៤ក្រុមចុងក្រោយ​ ស្របពេលបារាំង​ ប៉ះប៊ែលហ្ស៊ិក​ ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១១​ ខែកក្កដា​ជាបន្តនៅ​ World Cup 2018៕