(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ចំនួនភ្ញៀវទេសចរចិនស្លាប់កើនដល់៣៨នាក់ និង១៨នាក់កំពុងបន្តបាត់ខ្លួន ក្រោយហេតុការណ៍លិចទូក នៅខេត្តភូកេត ប្រទេសថៃ។
២៖ នៅជប៉ុន មនុស្ស២១នាក់ស្លាប់ និង៤៧នាក់បាត់ខ្លួន ដោយសារភ្លៀងធ្លាក់បង្កជាទឹកជំនន់យ៉ាងគំហុក។
៣៖ វីរៈបុរសបើកបររថយន្តក្រុង នៅប្រទេសចិន សុខចិត្តស្លាប់ខ្លួនដើម្បីសង្គ្រោះជីវិតអ្នកដំណើរទាំង៣៧នាក់។
៤៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Nawaz Sharif ប្រកាសត្រៀមខ្លួនមកទទួលទោសជាប់ពន្ធនាគារ១០ឆ្នាំ ប៉ុន្តែលោកសុំបំពេញតួនាទីសំខាន់បំផុតមួយសិន។
៥៖ នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May គំរាមបណ្តេញរដ្ឋមន្ត្រីការបរទេសចេញពីតំណែង បើនៅតែបន្តភាពរឹងរូសបែបនេះទៀត។
៦៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បំពេញដំណើរទស្សនកិច្ចជាថ្មីម្តងទៀត នៅរដ្ឋធានីព្យុងយ៉ាង កូរ៉េខាងជើង។
៧៖ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា សម្តែងសមានទុក្ខបន្ទាប់ពីភ្ញៀវទេសចរចិន ៣៨នាក់ ស្លាប់ក្នុងគ្រោះថ្នាក់លិចទូក និងប្តេជ្ញាបន្តស្វែងរកមនុស្សបាត់ខ្លួន។