(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក បានឡើងទៅប៉ះជើងខ្លាំងមាន់គកបារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយទម្លាក់ប្រេស៊ីលចេញពី World Cup 2018 ដែលទើបបញ្ចប់មុននេះបន្តិចក្នុងវគ្គ៨ក្រុមដោយលទ្ធផល ២-១។
កីឡាករ Fernandinho របស់ប្រេស៊ីល បានធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី១៣ មុនពេល Kevin De Bruyne រកបានគ្រាប់ទី២អោយប៊ែលហ្ស៊កនៅនាទីទី៣១ កាន់តែកក់ក្តៅ បើទោះបីជារបូត១គ្រាប់វិញនៅវគ្គទី២ ក្នុងនាទីទី៧៦ក៏ដោយ។
តាមរយ:លទ្ធផលឈ្នះផ្លូវការ ២-១ ធ្វើអោយប៊ែលហ្ស៊ិក រកបានជ័យជន្នះជាលើកទី២ ក្នុងប្រវត្តិជួបប្រេស៊ីល ៥ដង មិនដែលស្មើ និងចាញ់៣ដងនោះ ដោយបានកក់កៅអីវគ្គ៤ក្រុមចុងក្រោយផងដែរ ដោយត្រូវប៉ះមាន់គកបារាំង ដែលបានទម្លាក់អ៊ុយរ៉ាហ្គាយ ដោយលទ្ធផល ២-០ ក្នុងវគ្គ៨ក្រុមដែរនោះ៕