(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ​ភ្នំភ្លើង Agung ផ្ទុះជះពពកផេះឡើងលើផ្ទៃអាកាសកម្ពស់រាប់ពាន់ម៉ែត្រ នៅលើកោះទេសចរណ៍ Bali នៃប្រទេសឥណ្ឌូណេស៊ី។

២៖ គ្រាប់បែកសល់តាំងពីសម័យសង្រ្គាមលោកលើកទីពីរ ​ទម្ងន់១០០គីឡូក្រាម ត្រូវបានដឹកទៅទីក្រុង Budapest ប្រទេសហង់គ្រី បន្ទាប់ពីត្រូវបានរកឃើញនិងដោះដោយសុវត្ថិភាព។

៣៖ ប្រជាជនប៉ាឡេស្ទីន បា្ររព្ធពិធីបុណ្យសពឲ្យកុមារាអាយុ១៦ឆ្នាំម្នាក់ ដែលបានបាត់បង់ជីវិត ក្រោយរងរបួសដោយសារកងទ័ព​​អ៊ីស្រាអែល ក្នុងអំឡុងការធ្វើបាតុកម្មនៅឯតំបន់ព្រំដែនហ្គាហ្សា-អ៊ីស្រាអែល។

៤៖ ​ផ្ទុះឃ្លាំង​ស្តុកកាំជ្រួច​នៅម៉ិចស៊ីកូ ផ្តាច់ជីវិតមនុស្ស​២៤នាក់ និងរបួសយ៉ាងតិចជិត៥០នាក់។

៥៖ ប្រធាន FIFA ជូនពរប្រតិបត្តិការជួយសង្រ្គោះក្មេងប្រុសទាំង១២នាក់ និងគ្រូបង្វិកម្នាក់ ចេញពីរូងភ្នំនៅថៃ ឲ្យទទួលបានជោគជ័យ​នាពេលឆាប់ៗ និងចង់អញ្ជើញពួកគេឲ្យទៅទស្សនា World Cup វគ្គផ្តាច់ព័្រត្រនៅទីក្រុងម៉ូស្គូ។

៦៖ សរុបមកទល់ពេលនេះ សាកសពមនុស្សជាង៥,២០០នាក់ ត្រូវបានគេទាញចេញពីក្រោមគំនរបាក់បែកនៃអគារដួលរលំដោយសារ​ភ្លើងសង្រ្គាម នៅភាគលិចទីក្រុងម៉ូស៊ូល​ នៃប្រទេសអ៊ីរ៉ាក់។

៧៖ នាវិកថៃស្រង់បានសាកសពសរុប៣៣នាក់ ក្រោយផ្ទុះករណីលិចទូកទេសចរណ៍នៅខេត្តភូកេត ខណៈ២៣នាក់ កំពុងបន្តបាត់ខ្លួន។