(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់មាន់គកបារាំង​ បានកក់កៅអីឡើងទៅវគ្គ៤ក្រុម​ ក្រោយទម្លាក់គូប្រជែងមកពីតំបន់អាមេរិកឡាទីន​ អ៊ុយរ៉ាហ្គាយ​ ២-០​ ដែលទើបបញ្ចប់មុននេះក្នុងវគ្គ១៦ក្រុមនៃ​ FIFA World Cup 2018 ដែលមាមរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

ការបាត់បង់កីឡាករខ្សែប្រយុទ្ធសំខាន់​ Edinson Cavani ដោយបញ្ហារបួសនោះ​ បានធ្វើអោយអតីតម្ចាស់ជើងឯក​ World Cup ២សម័យមានបញ្ហានៅតំបន់ប្រយុទ្ធជាខ្លាំង​ ខណ:​ Luis Suarez ដែលចាប់ដៃគូជាមួយ​ Christian Stuani ធ្វើមិនបានល្អ​ដូច​ Cavani ឡើយ។

កីឡាករខ្សែការពារ​ Raphael Varane ជាអ្នកតែតគ្រាប់ទី១អោយបារាំងនៅនាទីទី៤០​ ក្រោយទទួលបាល់ហ្រ្វីឃីក​ដោយ​ Antoine Griezmann មុនពេលគ្រាប់ទី២កើតឡើងនៅនាទីទី៦១​ ពីការស៊ុតពីចម្ងាយដោយខ្សែប្រយុទ្ធ​ Griezmann រហូតដល់ចប់ការប្រកួតពេញម៉ោង​ ៩០នាទី

បារាំង​ បានធ្វើការសងសឹកអ៊ុយរ៉ាហ្គាយសម្រេចវិញហើយ​ ក្រោយលេងមិនឈ្នះសោះពីការជួបគ្នា៣ដងនៅ​ World Cup ក្រៅពីស្មើ២ដង​ និងចាញ់​ ២-១​ ម្តងមកនោះ

បារាំង​ ត្រូវរង់ចាំជំនួបរវាងប្រេស៊ីល​ ប៉ះប៊ែលហ្ស៊ិកនាម៉ោង​ ១យប់រំលងអាធ្រាត្រ​ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅប៉ះគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត៕