Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨! (Photo Inside)​

05-07-2018 18:39

(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍

រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យន្ដហោះចម្បាំងរុស្ស៊ី Su-57 ជំនាន់ទី ០៥ មានលក្ខណៈសម្បត្តិ ដូចគ្នាទៅនឹងយន្ដហោះចម្បាំងបំបំាងកាយអាមេរិក F-35 និង F-22 ប៉ុន្តែវានឹងមានតម្លៃថោកជាង យន្ដហោះចម្បាំងអាមេរិកទាំងពីរនេះ ដល់ទៅជាង ២ដង៕

២៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានអះអាងថា ការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងទ័ពអាកាសរុស្ស៊ី ប្រឆាំងនឹងក្រុមឧទ្ទាមស៊ីរី នៅឯភាគនិរតីនៃប្រទេស បានចាប់ផ្ដើមឡើងវិញតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយក្រុមឧទ្ទាមប្រកាសថា ការចរចាជាមួយទីក្រុងម៉ូស្គូបានបរាជ័យ៕

៣៖ មនុស្សសរុប ១៥នាក់ ត្រូវបានគេរាយការណ៍បានបាត់បង់ជីវិត ដោយសារតែការកើនឡើងនៃកម្ដៅខុសពីធម្មតា នៅឯតំបន់ភាគកណ្ដាល និងភាគកណ្ដាលប្រទេសកាណាដា ចាប់តាំងចុងសប្ដាហ៍មុនមក៕

៤៖ បើតាមការបញ្ជាក់ពី ទីភ្នាក់ងារអវកាសអាមេរិក NASA នៅតែមិនទាន់ទទួលបានការទាក់ទងពីយានរុករក Opportunity ដដែល ខណៈដែលមហាព្យុះធូលីដ៏ធំសម្បើមមួយ នៅតែបន្តគ្របដណ្តប់លើផ្ទៃរបស់ភពអង្គារ (Mars)៕

៥៖ សំឡេងផ្ទុះយ៉ាងកក្រើកចំនួនបីលើកផ្ទួនៗគ្នា ត្រូវបានបន្លឺឡើងនៅក្នុងទីក្រុង បាងហ្គីល (Bangil) នៃតំបន់ ផាសួរូអាន (Pasuruan) ក្នុងខេត្តជ្វាភាគខាងកើត និងបានបណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួស ប៉ុន្តែពុំបានបង្កឲ្យមានមនុស្សបាត់បង់ជីវិតឡើយ៕

៦៖ កូរ៉េខាងជើងបានស្នើឱ្យកូរ៉េខាងត្បូង បង្កើនល្បឿនកិច្ចចរចាអន្តរកូរ៉េ តាមមធ្យោបាយជាក់ស្ដែងបន្ថែមទៀត ខណៈស្ថានភាពនៅលើឧបទ្វីបកូរ៉េ កំពុងមានភាពល្អប្រសើរ៕