Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨! (Photo inside)

04-07-2018 20:34

(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍

រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នៅទីបំផុតអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការហើយពីបទល្មើស ចំនួន បីករណីពាក់ព័ន្ធនឹងការរំលោភលើសេចក្ដីទុកចិត្ត នៅក្នុងការស៊ើបអង្កេតមួយ លើសំណុំរឿងពុករលួយមូលនិធិរដ្ឋ 1MDB៕

២៖ ការវាយប្រហារដោយយន្តហោះចម្បាំង ដឹកនាំដោយក្រុមចំរុះអារ៉ាប៊ីសាអូឌីត បានទម្លាក់គ្រាប់បែកទៅលើពិធីរៀបអាពាហ៍ ពិពាហ៍មួយនៅខេត្តភាគខាងជើងមានឈ្មោះថា សាអាដា (Saada) នៃប្រទេសយ៉េមែន បានបណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់ និង ១១នាក់រងរបួស ប៉ុន្តែមិនមានការបញ្ជាក់អំពីអត្តសញ្ញាណ នៃជនរងគ្រោះទាំងនោះឡើយ៕

៣៖ បេសកកម្មរបស់អង្គការ NASA ក្នុងការការពារភពផែនដីពីការគំរាមកំហែងរបស់អាចម៍ផ្កាយ បានលេចចេញជារូបរាង ហើយនៅឯមូលដ្ឋានតេឡេស្កូប LSST នៅប្រទេសឈីលី៕

៤៖ អាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃពុធនេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់នៅក្នុងគ្រោះថ្នាក់លិចសាឡង់ដឹកអ្នកដំណើរ នៅ ឯខេត្តស៊ូឡាវេស៊ី (Sulawesi) ភាគកណ្តាលប្រទេសបានកើនដល់ ៣១នាក់ហើយ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងតាមរកអ្នកបាត់ ខ្លួនជាច្រើននាក់ផ្សេងទៀត៕

៥៖ ជនសកម្មប្រយុទ្ធប្រមាណ ១៣២នាក់ បានបាត់បង់ជីវិត និង ២៨នាក់រងរបួស ក្នុងអំឡុងប្រតិបត្តិការយោធាដ៏ក្តៅគគុក ទាំងតាមផ្លូវគោក និងផ្លូវអាកាសនៅប្រទេសអាហ្វហ្គានីស្ថាន ដែលប្រព្រឹត្តទៅតាំងពីថ្ងៃអង្គារមក៕

៦៖ ក្រុមកីឡាករ-កីឡាការិនីបាល់បោះកូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងធ្វើការប្រកួតមិត្តភាពជាលើកដំបូង ក្រោមកិច្ចខិតខំប្រឹង ប្រែងនៃការបន្ធូរបន្ថយភាពតានតឹង នៅឧបទ្វីបកូរ៉េនាថ្ងៃពុធនេះ៕