Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨! (Photo inside)

03-07-2018 23:48

(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍

រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនហើយពាក់ព័ន្ធនឹងការស៊ើបអង្កេតករណី ពុករលួយរបស់លោក កាលពីលោកនៅកាន់អំណាច៕

២៖ ការសង្គ្រោះកំពុងតែធ្វើឡើងយ៉ាងបន្ទាន់បំផុត បន្ទាប់ពីអាជ្ញាធរឥណ្ឌូណេស៊ី នៃតំបន់ភាគកណ្តាលប្រទេសបានរាយការណ៍ថា សាឡង់មួយគ្រឿង ផ្ទុកអ្នកដំណើររហូតដល់ទៅ ១៤០នាក់ បានលិច ខណៈក្រុមសង្គ្រោះបានរកឃើញមនុស្សស្លាប់០៤នាក់ ហើយ៕

៣៖ អូស្ត្រាលី និងប្រជាជាតិដទៃទៀត ដែលប្រឆាំងនឹងការនេសាទត្រីបាឡែន កំពុងតវ៉ាជំទាស់នឹងប្រទេសជប៉ុន ខណៈទីក្រុងតូក្យូ កំពុងព្យាយាមដំណើរការការធ្វើពាណិជ្ជកម្ម និងនេសាទត្រីបាឡែនឡើងវិញ យ៉ាងយូរនៅក្នុងឆ្នាំ២០១៨នេះ៕

៤៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតទៅកាន់បណ្តាមេដឹកនាំ នៃប្រទេសមួយចំនួនជាសមាជិកអង្គការ NATO ដោយបង្ហាញពីការមិនពេញចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញការមិនគោរពកាតព្វកិច្ចរបស់ប្រទេសទាំងនោះក្នុងការបង្កើន កញ្ចប់ថវិកាសម្រាប់វិស័យយោធា៕

៥៖ រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តទិញប្រព័ន្ធរ៉ាដារបស់ក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ដើម្បីយកទៅតម្លើង ជាមួយប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលជប៉ុនបញ្ជាទិញពីទីក្រុងវ៉ាស៊ីនតោន ក្នុងតម្លៃរាប់ពាន់លានដុល្លារ៕

៦៖ ភ្នំភ្លើង អាហ្គុង (Agung) ស្ថិតនៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដែលបានផ្ទុះឡើងជាថ្មី ជាមួយការបញ្ចេញផេះ និងកម្អែលភ្នំភ្លើងរាប់គីឡូម៉ែត្រ ទៅលើអាកាសដោយ កំពុងបង្ខំឱ្យប្រជាជនរស់នៅក្បែរនោះ រត់គេចចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់កន្លែងមានសុវត្ថិភាព៕