(ហ្សាការតា)៖ ការសង្គ្រោះកំពុងតែធ្វើឡើងយ៉ាងបន្ទាន់បំផុត បន្ទាប់ពីអាជ្ញាធរឥណ្ឌូណេស៊ី នៃតំបន់ភាគកណ្តាលប្រទេសបានរាយការណ៍ថា សាឡង់មួយគ្រឿង ផ្ទុកអ្នកដំណើររហូតដល់ទៅ ១៤០នាក់ បានលិច ខណៈក្រុមសង្គ្រោះបានរកឃើញមនុស្សស្លាប់ ០៤នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។
ភ្លាមៗបែបនេះពុំមានព័ត៌មានបញ្ជាក់អំពីមូលហេតុ នៃការលិចសាឡង់នោះឡើយ ដោយក្រុមសង្គ្រោះឥណ្ឌូណេស៊ី កំពុងធ្វើប្រតិបត្តិការនៅចំណុចកើតហេតុ ស្ថិតក្នុងដែនសមុទ្រនៃខេត្ត ស៊ូឡាវេស៊ី (Sulawesi) ភាគកណ្តាលប្រទេស។
គួរបញ្ជាក់ថា កាលពីខែមុននេះក៏មានករណីលិចសាឡង់ដឹកអ្នកដំណើរផងដែរនៅ បឹងតូបា ដែលជារណ្តៅភ្នំភ្លើងជ្រៅបំផុតរបស់ឥណ្ឌូណេស៊ី បានបណ្តាលឲ្យមនុស្សប្រមាណ ២០០នាក់ស្លាប់៕