(ម៉ូស្គូ)៖ ក្រុមបាល់ទាត់បិសាចក្រហម ប៊ែលហ្ស៊ិក បានឡើងទៅជួបក្រុមខ្លាំងប្រេស៊ីល ក្នុងវគ្គ៨ក្រុម ក្រោយវាយបកឈ្នះសាម៉ូរ៉ៃជប៉ុន ៣-២ ចុងម៉ោងនៃ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។
ក្រុមលេខ១នៅអាស៊ី ជប៉ុន បានបើកការនាំមុខក្រុមនៅអឺរ៉ុប ប៊ែលហ្ស៊ិក ២គ្រាប់មុននៅដើមវគ្គទី២ តែត្រូវបានប៊ែលហ្ស៊ិក តាមពីក្រោយប៊ើករហូតស្មើ និងឈ្នះវិញនៅនាទីទី៩០+៤ គួរឲ្យស្តាយពន់ពេក។
តាមរយះជ័យជម្នះនេះ បានជួយអោយប៊ែលហ្ស៊ិក ឡើងទៅកាន់វគ្គ៨ក្រុម ដោយត្រូវប៉ះប្រេស៊ីល ដែលបានទម្លាក់មិចស៊ិក ២-០ នោះ ស្របពេលបារាំងប៉ះអ៊ុយរ៉ាហ្គាយ និងក្រូអាត ជួបម្ចាស់ផ្ទះរុស្ស៊ី ដោយរង់ចាំ២ប្រកួតទៀតបញ្ចប់វគ្គ១៦នៅថ្ងៃស្អែក៕