(ម៉ូស្គូ)៖ ក្រុមបាល់ទាត់សាំបាប្រេស៊ីល បានកក់កៅអីមួយឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី បន្ទាប់ពីទម្លាក់គូប្រជែងមិចស៊ិក ២-០ ក្នុងវគ្គ១៦ក្រុមដែលទើបបញ្ចប់មុននេះបន្ទិច។
Neymar ជាអ្នករកគ្រាប់ទី១អោយអតីតម្ចាស់ជើងឯក World Cup ៥សម័យច្រើនជាងគេ ប្រេស៊ីល នៅនាទីទី៥១ មុនពេលមិត្តរួមក្រុម Roberto Fermino ដែលប្តូរចូលក្នុងវគ្គទី២ រកបានគ្រាប់ទី២ នៅនាទីទី៨៨
តាមរយ:លទ្ធផលឈ្នះដ៏គាប់ប្រសើរនេះ បានធ្វើអោយប្រេស៊ីល ឡើងទៅវគ្គ៨ក្រុមដោយស្វ័យប្រវត្តិហើយ ដោយត្រូវង់ចាំគូប្រកួតរវាងប៊ែលហ្ស៊ិក ប៉ះជប៉ុននាម៉ោង១យប់រំលងអាធ្រាត្រនេះ
ប្រេស៊ីល បានក្លាយជាក្រុមទី៥ ដែលឆ្លងផុតវគ្គ១៦ក្រុមឆ្លងចូលវគ្គ៨ក្រុមជាមួយបារាំង អ៊ុយរ៉ាហ្គាយ ក្រូអាត និងម្ចាស់ផ្ទះរុស្ស៊ី៕