Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: មនុស្ស៤៤នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្ដក្រុងធ្លាក់ចូលជ្រោះ នៅភាគខាងជើងប្រទេសឥណ្ឌា

01-07-2018 13:45

​(ញូដេលី)៖ ប៉ូលិសឥណ្ឌា នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាអ្នកដំណើរយ៉ាងហោចណាស់៤៤នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពី រថយន្ដក្រុងដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ចូលក្នុងជ្រោះដ៏ជ្រៅមួយ នៅឯរដ្ឋ Uttarakhand ស្ថិតនៅភាគខាងជើងប្រទេស ឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅសៀលថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៨។

ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់លម្អិតពីមូលហេតុនៃហេតុការណ៍ដ៍រន្ធត់នេះ និងចំនួនមនុស្សសរុបជិះនៅលើរថយន្ដក្រុងខាង លើនៅឡើយទេ៕