Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយរ៉ាហ្គាយ​ ឡើងទៅវគ្គ៨ក្រុម​ ក្រោយទម្លាក់ព័រទុយហ្គាល់ចេញពី​ World Cup 2018 ជាមួយលទ្ធផល ២-១

01-07-2018 03:00

(ម៉ូស្គូ)៖​ អ៊ុយរ៉ាហ្គាយ​ បានក្លាយជាក្រុមទី២​ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ​ បន្ទាប់ពីបារាំង​ ក្រោយយកឈ្នះក្រុមជើងខ្លាំងនៅអឺរ៉ុប​ ព័រទុយហ្គាល់​ ២-១​ ក្នុងវគ្គ១៦​ក្រុម នៃ​ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

គ្រាន់ចាប់ផ្តើមលេងបាន​ ៧នាទី​ កីឡាករខ្សែប្រយុទ្ធ​ Edinson Cavani បានតែតបញ្ចូលទី១​គ្រាប់ ​ក្រោយទទួលបាល់ពីមិត្តរួមក្រុម​ Luis Suarez ដែលជាគ្រាប់បាល់កើតឡើង តែ១គ្រាប់ក្នុងវគ្គទី១។

តែយ៉ាងណា​ កីឡាករលេងក្នុងតំណែងខ្សែការពារ​ Pepe រកគ្រាប់តាមស្មើឲ្យអតីតម្ចាស់ជើងឯក​ Euro 2016 នៅនាទីទី៥៥​ តែត្រូវបាន​ Cavani រកគ្រាប់ជ័យជម្នះវិញនៅនាទីទី៦២​ រហូតដល់ចប់ការប្រកួតពេញម៉ោង​៩០នាទី និងថែម៤នាទី។

តាមរយៈជ័យជំនះនេះ​ នៅតែមិនអាចឲ្យក្រុមរបស់តារាល្បី​ Cristiano Ronaldo នៅតែមិនឈ្នះពានលំដាប់ពិភពលោកនេះដដែល​ ដោយហាលអាវពាក់កណ្តាលផ្លូវ​ ស្របពេលអតីតម្ចាស់ជើងឯក​ World Cup ២សម័យកាល​ អ៊ុយរ៉ាហ្គាយ​ បានឡើងទៅជុំបន្ទាប់ជាមួយ បារាំង​ ដែលបានទម្លាក់ក្រុមមកពីតំបន់អាមេរិកឡាទីន​ អាហ្សង់ទីន​ ៤-៣​ បើកឆាកប្រកួតវគ្គចាញ់-ធ្លាក់៕