(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ មានសេចក្តីរាយការណ៍ថា អាមេរិកកំពុងត្រៀម ដកទ័ពចេញពីអាល្លឺម៉ង់ ប៉ុន្តែត្រូវសិក្សាពីផលវិបាកជាមុនសិន។
២៖ ចូលដល់ថ្ងៃទី៧ នៅតែគ្មានវិធីចូលរូងភ្នំរួច ខណៈក្រុមសង្គ្រោះថៃបន្តការព្យាយាមដើម្បីស្វែងរកមនុស្សទាំង១៣នាក់។
៣៖ ស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិកជឿជាក់ថា កូរ៉េខាងជើងនៅតែបន្ត លួចផលិតអាវុធនុយក្លេអ៊ែរ។
៤៖ ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់មនុស្ស ០៥នាក់ នៅទីស្នាក់ការកាសែតក្នុងរដ្ឋ Maryland, អាមេរិក កំពុងជាប់ឃុំឃាំង និងរងការចោទប្រកាន់ពីបទមនុស្សឃាត។
៥៖ គ្រោះរញ្ជួយដីបាតសមុទ្រ ៦.០រ៉ិចទ័រ កើតឡើងនៅក្បែរតំបន់ឆ្នេរម៉ិចស៊ីកូ ប៉ុន្តែមិនមានការព្រមានពីស៊ូណាមិនោះទេ។
៦៖ ប្រមុខដឹកនាំនៃអង្គការសហប្រជាជាតិ អំពាវនាវឲ្យបញ្ឈប់ការធ្វើប្រតិបត្តិការយោធានៅភាគនិរតីប្រទេសស៊ីរី។
៧៖ តារាចម្រៀងប៉ុប និងជាអ្នកនិពន្ធអង់គ្លេស Ed Sheeran រងការប្តឹងទារសំណង១០០លានដុល្លារ ក្រោយចម្លងបទចម្រៀងអាមេរិក ដែលល្បីខ្លាំងកាលពីឆ្នាំ១៩៧៣។