(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ពេលនេះយោធារុស្ស៊ី ធ្វើទំនើបកម្មសព្វាវុធបាន៦០ភាគរយហើយ និងព្យាយាមសម្រេចតាមគោលដៅ ឲ្យបាននៅឆ្នាំ២០២១។
២៖ បាញ់ប្រហារនៅការិយាល័យកាសែត «The Capital» ក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក ផ្តាច់ជីវិតមនុស្ស០៥នាក់ និងរបួស០៣នាក់។
៣៖ ការតាំងពិព័រណ៌ជុំវិញប្រធានបទពូជសត្វនិងប្រភេទរុក្ខជាតិ ចាប់ផ្តើមប្រព្រឹត្តទៅនៅឯទីក្រុង Vancouver ប្រទេសកាណាដា។
៤៖ ប៉ូលិសអាមេរិកចាត់វិធានការក្តៅ ចាប់ក្រុមប្រឆាំង ដូណាល់ ត្រាំ ជិត៦០០នាក់ឃុំខ្លួន ដោយភាគច្រើនជាស្ត្រីភេទពាក់ព័ន្ធនយោបាយអន្តោប្រវេសន៍ដ៏គ្មានមនុស្សធម៌។
៥៖ ព្រលានយន្តហោះកោះទេសចរណ៍ បាលី នៃប្រទេសឥណ្ឌូណេស៊ី បើកទ្វារដំណើរការឡើងវិញ ក្រោយពីបំផ្ទុះភ្នំភ្លើងនៅទីនោះ បានបង្កឲ្យភ្ញៀវទេសចររាប់ពាន់នាក់ ជាប់គាំងចេញទៅណាពុំកើត។
៦៖ ទីបំផុតទីស្នាក់ការកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង ផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី។
៧៖ រដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថា «អត់ទាន់បានទទួលអដ្ឋិធាតុទាហាន ពីកូរ៉េខាងជើងនោះទេ» ដែលវារឿងផ្ទុយពីលោក ត្រាំ ធ្លាប់លើកឡើង។