(ម៉ូស្គូ)៖ ក្រុមបាល់ទាត់បិសាចក្រហមប៊ែលហ្ស៊ិក បានយកឈ្នះក្រុមនៅអឺរ៉ុបដូចគ្នា អង់គ្លេស ដោយលទ្ធផល ១-០ នៅថ្ងៃបិទវគ្គសន្សំពិន្ទុនៃពូល G ស្របពេលទុយនេស៊ី វាយបកឈ្នះប៉ាណាម៉ា ២-១ វិញនោះក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ដែលរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
៣ពិន្ទុបន្ថែមនេះដែរ បានធ្វើអោយប៊ែលហ្ស៊ិកលេង ៣ប្រកួតក្នុងពូលមិនចាញ់ ដោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ក្នុងពូល គេចចេញមិនជួបក្រុមខ្លាំងកូឡុំប៊ី ដោយប៉ះជប៉ុនវិញនៅវគ្គ១៦ក្រុម ខណ:អង់គ្លេស ជួបកូឡុំប៊ីនោះ
សូមបញ្ជាក់ថា វគ្គសន្សំពិន្ទុទាំង៨ពូល មាន៣២ប្រទេសនៅ World Cup ត្រូវបានបញ្ចប់ជាផ្លូវការហើយ និងសម្រាកនៅថ្ងៃទី២៩ ខែមិថុនា១ថ្ងៃ មុនចាប់ផ្តើមប្រកួតវគ្គចាញ់ធ្លាក់នៅថ្ងៃទី៣០ ខែមិថុនាជាបន្ត៕