(ម៉ូស្គូ)៖ ក្រុមបាល់ទាត់សាម៉ូរៃជប៉ុន បានកក់កៅអីឡើងទៅវគ្គ១ក្រុមនៃព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី បើទោះបីជាចាញ់ក្រុមអឺរ៉ុប ប៉ូឡូញ ១-០ ក៏ដោយ ដោយសារតែ សេណេហ្គាល់បានចាញ់កូឡុំប៊ី ១-០ ធ្លាក់មកឈរនៅលេខ៣ ប្រចាំពូល H។
៣ប្រកួតរបស់ក្រុមលេខ១ ប្រចាំទ្វីបអាស៊ី ជប៉ុន រកបាន៤ពិន្ទុ ឈរនៅលេខ២ក្នុងពូល H ស្មើនឹងក្រុមលេខ៣ សេណេហ្គាល់ តែជប៉ុន ទទួលបានការពិន័យកាតលឿង៤ តិចជាងសេណេហ្គាល់ ដែលទទួលបានកាតលឿង ៥ ក្នុង៣ប្រកួតដូចគ្នា
ដូច្នេះ ជប៉ុនដឹកដៃក្រុមមកពីតំបន់អមេរិកឡាទីន ឡើងទៅវគ្គ១៦ក្រុមដោយជោកជ័យ ត្រូវរង់ចាំ២ប្រកួតបញ្ចប់ពូល G យប់នេះរវាងអង់គ្លេសប៉ះ ប៊ែលហ្សិក និងទុយនេស៊ី ជួបប៉ាណម៉ា បង្គ្រប់កិច្ច
ជប៉ុន ជាក្រុមតែ១គត់ ក្នុងចំណោម៥ក្រុមដែលឡើងទៅលេង World Cup 2018 លើកទី២១ តំណងអោយទ្វីបអាស៊ី អាចឆ្លងផុតវគ្គជម្រុះសន្សំពិន្ទុក្នុងពូល ខណ:៤ក្រុមផ្សេងទៀតមានដូចជា អារ៉ាប៊ីសាអូឌីត អូស្រ្តាលី អ៊ីរ៉ង់ និងកូរ៉េខាងត្បូងសុទ្ធតែជ្រុះក្នុងពូលទាំងអស់៕