(ញូដេលី)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា យន្ដហោះខ្នាតតូចមួយគ្រឿង ជាកម្មសិទ្ធិរបស់អាជ្ញាធរនៅក្នុងតំបន់នៃរដ្ឋ យូតតារ ប្រាដែស (Uttar Pradesh) បានធ្លាក់នៅអំឡុងពេលចុះចតលើទីប្រជុំមួយ ស្ថិតនៅជាយទីក្រុង ម៉ុមបៃ (Mumbai)។
ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ ពីចំនួនអ្នកជិះនៅលើយន្ដហោះនេះនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅមុននេះបន្តិច នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨៕