(ម៉ូស្គូ)៖ ១ពិន្ទុរាត្រីនេះនឹងធ្វើឲ្យក្រុមលេខ១ នៅអាស៊ី សាម៉ូរៃជប៉ុន ធានាបានកៅអីវគ្គ១៦ក្រុមនៅ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះពេលប៉ះប៉ូឡូញ ម៉ោង ៩យប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនានេះ ម៉ោងដំណាលគ្នាកូឡុំប៊ី ត្រូវបានឈ្នះសេណេហ្គាល់ដាច់ខាតបញ្ចប់វគ្គសន្សំពិន្ទុនៃពូល H។

ជប៉ុន ជាក្តីសង្ឃឹមចុងក្រោយសម្រាប់អាស៊ី ខណៈ៤ក្រុមផ្សេងទៀតបានហាលអាវអស់ទៅហើយរួមមាន កូរ៉េខាងត្បូង អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអូស្រ្តាលី ដែលត្រូវបានស្មើពេលប៉ះពេលប៉ះក្រុមនៅអឺរ៉ុប ប៉ូឡូញ ដើម្បីបង្រ្គប់៥ពិន្ទុ បើទោះបីជាលទ្ធផលឈ្នះ-ចាញ់ ឬស្មើរវាងសេណេហ្គាល់ និងកូឡុំប៊ីក៏ដោយ។

ជប៉ុន មិនទាន់ចាញ់នោះទេ ឆ្លងកាត់២ប្រកួតសន្សំពិន្ទុកន្លងមកប្រចាំពូល H ដោយរកបាន ៤ពិន្ទុឈរនៅកំពូលតារាង បណ្តោះអាសន្នបន្ទាប់ពីយកឈ្នះក្រុមមកពីតំបន់អាមេរិកឡាទីន កូឡុំប៊ី ២-១ មុនមកលេងស្មើ ២-២ ពេលជួបសេណេហ្គាល់ក្នុងជុំទី២ ក្នុងខណៈសេណេហ្គាល់បានយកឈ្នះប៉ូឡូញ ២-១ និង និងកូឡុំប៊ី បានយកឈ្នះ ប៉ូឡូញ ៣-០ ក្នុងប្រកួតជុំទី២ រកបាន៣ពិន្ទុលើកដំបូងកំពុងឈរនៅលេខ៣ ក្នុងពូល H៕