(ម៉ូស្គូ)៖​ ក្រុមបាត់ទាត់សាំបាប្រេស៊ីល​ បានរក្សាកំណត់ត្រាលេងមិនចាញ់ក្នុងវគ្គជម្រុះសន្សំពិន្ទុ៣ប្រកួតប្រចាំពូល​ E តាមរយៈយកឈ្នះស៊ែប៊ី​ ២-០​ ស្របពេលស្វីស​ បានត្រឹមស្មើ​ ២-២​ ជាមួយកូស្តារីកា​ នៅ​ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

៣ពិន្ទុបន្ថែមនេះដែរបានជួយអោយអតីតម្ចាស់ជើងឯក​ World Cup ៥សម័យច្រើនជាងគេ​ ប្រេស៊ីល​ ឈរនៅកំពូលតារាងនៃពូល​ E ដោយមាន៧ពិន្ទុ ខណៈក្រុមនៅអឺរ៉ុប​ ស្វីសជាប់លេខ២​ ឈ្នះកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយដូចគ្នា

ប្រេស៊ីល​ នឹងត្រូវប៉ះក្រុមលេខ២​ ក្នុងពូល​ F មិចស៊ិក​ ជាមួយនឹងក្រុមលេខ១​ ពូល​ F ស៊ុយអែត​ ត្រូវជួបក្រុមលេខ២​ ពូល​ E ស្វីស​នៃវគ្គ១៦ក្រុមចុងក្រោយ​ ក្នុង​ FIFA World Cup 2018 លើកទី២១​ នេះ៕