(ម៉ូស្គូ)៖ ក្រុមការពារតំណែងជើងឯកឥន្រ្ទីដែកអាល្លឺម៉ង់ បានជ្រុះចេញពី FIFA World Cup 2018 ត្រឹមវគ្គចែកពូល ក្រោយចាញ់កូរ៉េខាងត្បូង ២-០ នៅចុងម៉ោងដ៏ភ្ញាក់ផ្អើល ស្របពេលស៊ុយអែត បំបាក់ម៉ិចស៊ិក ៣-០ បញ្ចប់វគ្គសន្សំពិន្ទុនៃពូល F។
ការបាត់បង់៣ពិន្ទុជាលើកទី២ បានធ្វើឲ្យអតីតម្ចាស់ជើងឯក World Cup ៤សម័យកាលអាល្លឺម៉ង់ មានតែ ៣ពិន្ទុ ឈរបាតតារាងក្នុងពូល F ស្របពេលកូរ៉េខាងត្បូង បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣។
អាល្លឺម៉ង់បានដើរតាមដានចាស់របស់អេស្ប៉ាញ ដែលធ្លាក់វគ្គចែកពូលនៅ World Cup ជាប្រវត្តិសាស្រ្តបែបនេះ។ ស៊ុយអែត និងមិចស៊ិច បនដឹកដៃគ្នាឡើងទៅវគ្គ១៦ក្រុមជាផ្លូវការ ដោយមាន ៦ពិន្ទុដូចគ្នាឈរនៅកំពូលតារាង ដោយត្រូវរង់ចាំគូប្រកួតបញ្ចប់ពូល E ម៉ោង១រំលងអាធ្រាត្ររវាងប្រេស៊ីល ប៉ះស៊ែប៊ី និងស្វីស ជួបកូស្តារីកា៕