(អង់ការ៉ា)៖ យន្តហោះហ្វឹកហ្វឺនការហោះហើរមួយគ្រឿង បានធ្លាក់នៅព្រឹកថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងអង់ការ៉ា) នៅខេត្ត អាឌីយ៉ាមែន (Adiyaman) នៃភាគអាគ្នេយ៍ប្រទេសតួកគី បណ្តាលឲ្យពីឡុតម្នាក់នៅលើនោះស្លាប់បាត់បង់ជីវិត ភ្លាមៗតែម្តងពេលធ្លាក់ដល់ដី។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។
យន្តហោះខាងលើនេះ គឺជាកម្មសិទ្ធិរបស់សាកលវិទ្យាល័យហ្វឹកហ្វឺនជំនាញហោះហើរ ហ្គាសៀនថេប (Gaziantep) ស្ថិតនៅក្នុងខេត្តខាងលើនេះ។ ក្រោយកើតហេតុភ្លាមៗ ក្រុមសង្គ្រោះតួកគីបានទៅដល់កន្លែងធ្លាក់ និងបានឃើញពីឡុតម្នាក់បាត់បង់ជីវិតទៅហើយ ប៉ុន្តែមូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕