របាយការណ៍ថ្មី៖ ជនជាតិវៀតណាម២០,០០០នាក់ ស្លាប់ដោយសារជំងឺថ្លើមជារៀងរាល់ឆ្នាំ!
27-06-2018 14:26
(ហាណូយ)៖ សមាគមនៃអ្នកជំងឺថ្លើមវៀតណាម នៅថ្ងៃពុធនេះបានឱ្យដឹងថា ប្រជាជនវៀតណាមប្រមាណជា ២០,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺមហារីកថ្លើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងរបាយការណ៍របស់ខ្លួន សមាគមនេះក៏បានអះអាងដែរថា ប្រជាជនវៀតណាមក្នុងចំនួនតិចតួចបំផុត ដែលយកចិត្តទុកដាក់ ចំពោះសុខភាពថ្លើមរបស់ពួកគេ ខណៈអត្រាអ្នកជំងឺរលាកថ្លើម និងអ្នកផឹកស្រាកើនឡើងកាន់តែខ្ពស់ ដោយក្នុងនោះ ១០ភាគរយ ផឹកស្រាជ្រុលហួសហេតុ ដែលធ្វើឱ្យអ្នកទំាងនេះ ក្លាយជាមនុស្សងាយកើតជំងឺមហារីកថ្លើមជាងគេ។
គួរបញ្ជាល់ថា ក្រសួងសុខាភិបាលវៀតណាម ក្នុងចំណោមប្រជាជនវៀតណាមសរុប ៩៥លាននាក់ បច្ចុប្បន្នមានប្រជាជន ៧.៨លាននាក់កើតជំងឺថ្លើមប្រភេទ B និង ៩៩១,០០០នាក់ កើតថ្លើមប្រភេទ C។ មិនតែប៉ុណ្ណោះក្នុងចំណោមអ្នកកើតជំងឺថ្លើមប្រភេទ B នេះទៀតសោតមាន ៥១,០០០នាក់ កើតជំងឺក្រិនថ្លើម និងច្រើនជាង ១៤,០០០នាក់ មានជំងឺមហារីកថ្លើម។ ចំណែកឯ អ្នកកើតជំងឺថ្លើមប្រភេទ C វិញមាន ១៣,០០០នាក់ កើតជំងឺក្រិនថ្លើម និង ៦,០០០នាក់ មានជំងឺមហារីក៕