(ម៉ូស្គូ)៖ ក្រុមបាល់ទាត់មកពីតំបន់អាមេរិកឡាទីន ប៉េរូ បានស៊ីទម្លាក់ក្រុមអាស៊ី អូស្ត្រាលី ២-០ ស្របពេលបារាំងស្មើ ០-០ ជាមួយដាណឺម៉ាក បញ្ចប់វគ្គសន្សំពិន្ទុនៃពូល C នៅ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
ការទទួលបាន៣ពិន្ទុដំបូង ក្នុងចំណោម៣ប្រកួតរបស់ប៉េរូ ក៏អត់ប្រយោជន៍ដែរ ដ្បិតត្រូវហាលអាវជាមួយអូស្រ្តាលី។ រីឯបារាំងបានដឹកដៃដាណឺម៉ាក ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។
ទាំងបារាំង និងដាណឺម៉ាក ត្រូវរង់ចាំលទ្ធផលពីរប្រកួតនៅពូល D រវាងក្រុមអាហ្សង់ទីន-នីហ្សេរីយ៉ា, ក្រូអាត-អាយឡែន ដែលជាក្រុមត្រូវប្រកួតខ្វែងពូលក្នុងវគ្គ១៦ក្រុមនៅ World Cup 2018៕