(ម៉ូស្គូ)៖ ក្នុងរយៈពេល៧ថ្ងៃ មុនពេលព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 ចាប់ផ្តើមនៅរុស្ស៊ី សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបង្ហាញពីចំនួនប្រជាជនទៅទិញសំបុត្របានច្រើន សម្រាប់ចំនួនសំបុត្រមាន ២,៤០៣,១១៦ សន្លឹកត្រូវបានលក់ចេញទៅដល់អ្នកគាំទ្រទូទាំងពិភពលោក សម្រាប់សំបុត្របានចាប់ផ្តើមលក់តាំងពីខែកញ្ញា ឆ្នាំ២០១៧ មកម្ល៉េះ។
បើតាមសារព័ត៌មាន www.fifa.com/tickets ដែលបានចេញផ្សាយចំនួនអ្នកគាំទ្របានទិញសំបុត្រទស្សនាការប្រកួត World Cup ច្រើនជាងគេមានដូចជា៖
១៖ រុស្ស៊ី មានចំនួន ៨៧១,797 សន្លឹក
២៖ អាមេរិក មានចំនួន ៨៨,៨២៥ សន្លឹក
៣៖ ប្រេស៊ីល មានចំនួន ៧២,៥១២ សន្លឹក
៤៖ កូឡុំប៊ី មានចំនួន ៦៥,២៣៤ សន្លឹក
៥៖ អាល្លឺម៉ង់ មានចំនួន ៦២,៥៤១ សន្លឹក
៦៖ ម៉ិកស៊ិក មានចំនួន ៦០,៣០២ សន្លឹក
៧៖ អាហ្សង់ទីន មានចំនួន ៥៤,០៣១ សន្លឹក
៨៖ ប៉េរ៉ូ មានចំនួន ៤៣,៥៨៣ សន្លឹក
៩៖ ចិន មានចំនួន ៤០,២៥១ សន្លឹក
១០៖ អូស្រ្តាលី មានចំនួន ៣៦,៣៥៩ សន្លឹក
១១៖ អង់គ្លេស មានចំនួន ៣២,៣៦២។
សូមបញ្ជាក់ផងថា ក្រៅពី ១១ប្រទេសខាងលើក៏នៅមានពលរដ្ឋប្រទេសផ្សេងដែរតែមិនច្រើនដូច ១១ទាំងនោះដែរ ហើយសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ពិភពលោក ក៏នៅតែបន្តលក់រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃប្រកួតផ្តាច់ព្រ័ត្រ World Cup 2018៕