(ម៉ូស្គូ)៖ អតីតម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុប Euro 2016 ព័រទុយហ្គាល់ នឹងត្រូវជួបក្រុមអ៊ីរ៉ង់ ដែលជាគូស្វិតស្វាញប្រចាំ ពូល B ដែលចាប់ផ្តើមដំណាលគ្នាជាមួយអេស្ប៉ាញ ប៉ះក្រុមហាលអាវម៉ារ៉ុក នាម៉ោង ១រំលងអាធ្រាត្រនេះនៅព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។
ព័រទុយហ្គាល់ ជាក្រុមកំពុងឈរនៅលេខរៀងទី២ បណ្តោះអាសន្នក្នុងពូល B ដោយមាន ៤ពិន្ទុនាំមុខគូប្រជែងយប់នេះ អ៊ីរ៉ង់ ត្រឹមតែ១ពិន្ទុប៉ុណ្ណោះជាមួយនឹងការលេងស្មើ ៣-៣ ពេលជួបអេស្ប៉ាញ មុនមកឈ្នះម៉ារ៉ុក ១-០ ខណៈអ៊ីរ៉ង់បាន យកឈ្នះម៉ារ៉ុក ១-០ នៅថ្ងៃបើកឆាកពូល B មុនមកចាញ់អេស្ប៉ាញត្រឹម ១-០ ដែលនៅមានដង្ហើមតិចៗផងដែរ ក្នុងការប្រជែងយកកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ប្រសិនបើឈ្នះអ៊ុយរ៉ាហ្គាយយប់នេះ។
សម្រាប់អតីតម្ចាស់ជើងឯក World Cup 2010 អេស្ប៉ាញវិញ ត្រូវការត្រឹមតែស្មើ ដើម្បីទទួលបាន ១ពិន្ទុគ្រប់គ្រាន់ល្មម ក្នុងការឈ្នះកៅអីទៅវគ្គ១៦ក្រុម ខណៈក្រុមមកពីអាហ្រ្វិក ទោះឈ្នះយប់នេះទៀត ក៏ឥតប្រយោជន៍ដែរ តែបានផ្គាប់ចិត្ត អ្នកគាំទ្ររបស់ខ្លួន។ អេស្ប៉ាញ រកបានត្រឹម១ពិន្ទុពេលជួបព័រទុយហ្គាល់ នៅថ្ងៃបើកឆាកពូល B ក្នុងលទ្ធផលស្មើគ្នា ៣-៣ មុនទៅឈ្នះអ៊ីរ៉ង់ ត្រឹម ១-០ នៃការប្រកួតក្នុងជុំទី២៕