(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្គាយ បានយកឈ្នះម្ចាស់ផ្ទះរុស្ស៊ី ៣-០ ស្របពេលអេហ្ស៊ីបបានចាញ់អារ៉ាប៊ីសាអូឌីត ២-១ បញ្ចប់វគ្គសន្សំពិន្ទុនៃពូល A នៅ World Cup 2018។
ការទទួលបាន៣ពិន្ទុបន្ថែមនេះ បានធ្វើអោយក្រុមពីតំបន់អាមេរិកឡាទីន អ៊ុយរ៉ាហ្គាយ បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ នៃពូល A ដោយមាន៧ពិន្ទុ ត្រូវប្រកួតនឹងក្រុមលេខ២ នៃពូល B ស្របពលក្រុមលេខ២ ម្ចាស់ផ្ទះរុស្ស៊ី ត្រូវជួបក្រុមលេខ១ ក្នុងពូល B
៣គ្រាប់របស់អ៊ុយរ៉ាហ្គាយ កើតឡើងនៅនាទីទី១០ ពីការទាត់បាល់ Free kick របស់ Luis Suarez មុនពេល មុនពេល Denis Cheryshev ធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី២៣ និងគ្រាប់ទី៣ ដោយកីឡាករ Edison Cavani នៅនាទីទី៩០
សម្រាប់១ប្រកួតទៀតនៅក្នុងពូលនេះដែរ អេហ្ស៊ីប បានចាញ់អារ៉ាប៊ីសាអូឌីត ២-១ ចុងម៉ោងជាមួយនឹង Mohamed Salah ជាអ្នកស៊ុតគ្រាប់នាំមុខអោយអេហ្ស៊ីបនៅនាទីទី២២ មុនពេលអារ៉ាប៊ីសាអូឌីត តាមស្មើវិញនៅនាទីទី៤៥ ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រ និងគ្រាប់ជ័យជម្នះនៅនាទីទី៩០+២៕