(ម៉ូស្គូ)៖ ក្រុមបាល់ទាត់មកពីតំបន់អាមេរិកឡាទីន កូឡុំប៊ី នឹងត្រូវប៉ះក្រុមអត់ពិន្ទុដូចគ្នា ប៉ូឡូញ នាម៉ោង១រំលងអាធ្រាត្រនេះ នៅ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
ទាំងកូឡុំប៊ី និងក្រុមនៅអឺរ៉ុប ប៉ូឡូញ សុទ្ធតែពុំទាន់មានពិន្ទុរាប់នៅឡើយដូចគ្នា ក្រោយបរាជ័យនៅជុំទី១ វគ្គសន្សំពិន្ទុនៃពូល H ក្រោមថ្វីជើងរបស់ជប៉ុន និងសេណេហ្គាល់។
កូឡុំប៊ី បានចាញ់ក្រុមអាស៊ី ជប៉ុន ២-១ និងកាតក្រហមកីឡាករម្នាក់ផងដែរ ស្របពេលប៉ូឡូញ បានចាញ់ក្រុមមកពីទ្វីបអាហ្រិ្វក សេណេហ្គាល់ ២-១ មាន ០ពិន្ទុ និងជំពាក់គ្រាប់បាល់ ១គ្រាប់ដូចគ្នាផងដែរ៕