(ម៉ូស្គូ)៖ ក្រុមបាល់ទាត់សាម៉ូរៃខៀវ ជប៉ុន នឹងប៉ះក្រុមមកពីអាហ្រ្វិក សេណេហ្គាល់ នាម៉ោង១០យប់នេះនៅ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
ក្រុមលេខ១នៅអាស៊ី ជប៉ុន បានកំពុងតែឈរនៅលេខ១ ប្រចាំពូល H ដោយមាន៣ពិន្ទុ ក្រោយយកឈ្នះកូឡុំប៊ី ២-១ កាលពីប្រកួតជុំទី១ មុនពេលសេណេហ្គាល់ យកឈ្នះប៉ូឡូញ ២-១ ដែរនោះឈរនៅលេខ២។
ជប៉ុនជាក្រុមទី៣ នៅអាស៊ីដែលរំពឹងឈ្នះកៅអីទៅវគ្គ១៦ក្រុមនៃ World Cup 2018 លើកទី២១ ក្នុងចំណោម៥ក្រុមតំណាងអោយទ្វីបអាស៊ី ក្រៅពីអារ៉ាប៊ីសាអូឌីត និងកូរ៉េខាងត្បូង ហាលអាវ និងអូស្រ្តាលី និងអ៊ីរ៉ង់ នៅមានសង្ឃឹមតិច៕