Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មិនធម្មតា! អង់គ្លេស​ បំបាក់ប៉ាណាម៉ា​ ៦-១​ នៅ​ World Cup 2018 ខណៈ​ Harry Kane ធ្វើបានហែតទ្រីក

24-06-2018 21:03

(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស​ បានសាងភាពខ្លាំងជាថ្មីរបស់ខ្លួន ដោយបំបាក់ក្រុមឡើងមក World Cup លើកដំបូងពីតំបន់អាមេរិកខាងជើង​ ប៉ាណាម៉ា​ ៦-១​ នៅ World Cup 2018 ស្របពេលកីឡាករខ្សែប្រយុទ្ធ​ Harry Kane រកបាន ៣គ្រាប់ម្នាក់ឯង។

៣ពិន្ទុបន្ថែមនេះ បានធ្វើអង់គ្លេសក្លាយជាក្រុមទី៧​ ដែលបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយនៅ​ World Cup 2018 ដោយឈរនៅលេខ២​ ប្រចាំពូល​ G រកបាន៦ពិន្ទុពេញក្នុង២ប្រកួត។

ការធ្វើបានហែតទ្រីក​នេះ​ (ស៊ុតចូល៣គ្រាប់) បានធ្វើឲ្យកីឡាករមកពីក្លឹបមាន់ខ្នាយមាស​ Tottenham Hotspur, Harry Kane រកបាន ៥គ្រាប់ច្រើនជាងគេ​ នាំមុខ​ Cristiano Ronaldo របស់ព័រទុយហ្គាល់​ និង​ Romelu Lukaku របស់ប៊ែលហ្ស៊ិក​ រកបាន៤គ្រាប់ដូចគ្នា៕