(ម៉ូស្គូ)៖ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ី នឹងបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល ជុំទី២នារាត្រីនេះដោយមាន៣គូចុងក្រោយគេ។
ក្រុមបាល់ទាត់តោកំណាចអង់គ្លេស នឹងត្រូវក្រុមមកពីតំបន់អាមរិកខាងជើង ប៉ាណាម៉ា នាម៉ោង៧យប់នេះមុនគេ ក្នុងវគ្គន្សំពិន្ទុនៃពូល G ក្រោយពេលប៊ែលហ្ស៊ិកបានបំបាក់ទុយនេស៊ី ៥-២។
រីឯ២ប្រកួតទៀតនៅក្នុងពូល H ចុងក្រោយគេ គឺជាការជួបគ្នារវាង ក្រុមជម្រើសជាតិជប៉ុន ប៉ះសេណេហ្គាល់ នៅម៉ោង១០យប់ មុនពេលប៉ូឡូញ ជួបកូឡុំប៊ី ចាប់ផ្តើមនៅម៉ោង ១រំលងអាធ្រាត្រ។
សូមបញ្ជក់ផងដែរថា ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ដោយមាន៣ប្រកួតក្នុងមួយពូល នឹងបញ្ចប់នៅថ្ងៃទី២៨ ខែមិថិនា ស្របពេលរកឃើញ៦ក្រុមកក់កៅអីទៅវគ្គ១៦ និង៧ក្រុមផ្សេងទៀតហាលអាវ ទោះនៅសល់១ប្រកួតទៀតក៏ដោយ៕