(ម៉ូស្គូ)៖ ក្រុមបាល់ទាត់មកពីតំបន់អាមេរិកខាងជើង មិចស៊ិក បានទម្លាក់ក្រុមអាស៊ី កូរ៉េខាងត្បូងត្រឹមវគ្គចែកពូល F ដោយលទ្ធផល ២-១ នៃព្រឹត្តិការណ៍FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។
៣ពិន្ទុបន្ថែមនេះដែរ បានជួយអោយមិចស៊ិក រកបាន៦ពិន្ទុពេញឈរនៅកំពូលតារាង ក្រោយយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់ ១-០ ដែរនោះនៅថ្ងៃបើកឆាកពូល F ដោយនៅសល់១ប្រកួតបង្រ្គប់កិច្ចត្រូវជួបស៊ុយអែត
Carlos Vela ជាអ្នករកគ្រាប់ទី១ អោយមិចស៊ិក ពីការទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទីទី២៦ មុនពេលមិត្តរួមក្រុម Jevier Hernandez រកបានគ្រាប់ទី២ នៅនាទីទី៦៦ និង១គ្រាប់របស់កូរ៉េខាងត្បូងកើតឡើងនៅនាទីទី៩០+៥ នៅពីមុខប្រធានាធិបតីកូរ៉េខាងត្បូង ដែលចូលរួមទស្សនាដោយផ្ទាល់ក្នុងកីឡដ្ឋានស្ថិតក្នុងទីក្រុង Rostov
មិចស៊ិក បានក្លាយជាក្រុមទី៦ ដែលបានឈ្នះកៅអីទៅវគ្គ១៦ក្រុមនៃ World Cup 2018 ខណៈកូរ៉េខាងត្បូង បានក្លាយជាក្រុមអាស៊ីទី២ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត ដែលហាលអាវ នៅសល់តែអ៊ីរ៉ង់ និងជប៉ុនប៉ុណ្ណោះ ក្នុងចំណោម៤ក្រុមដែលឡើងទៅលេង World Cup លើកទី២១នេះ តំណាងអោយទ្វីបអាស៊ី៕