(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជើងខ្លាំងប្រចាំតំបន់អាមេរិកខាងជើង មិចស៊ិក ធ្លាប់មានប្រវត្តិជួបជាមួយកូរ៉េខាងត្បូង ១១ដង ដោយឈ្នះ៦ដង ស្មើ១ដង និងចាញ់ ៤ដង ដែលត្រូវជួបគ្នាជាថ្មីម៉ោង ១០យប់នេះក្នុង World Cup 2018 នៅប្រទេសរុស្ស៊ី។
មិចស៊ិក ធ្លាប់ជួបក្រុមខ្លាំងនៅអាស៊ី កូរ៉េខាងត្បូង ដំបូងបំផុតនៅឆ្នាំ១៩៨០ និងជួបគ្នាចុងក្រោយនៅឆ្នាំ២០១៤ សុទ្ធតែ ក្នុងជំនួបមិត្តភាពអន្តរជាតិដូចគ្នា និងធ្លាប់ជួបគ្នាក្នុងព្រឹត្តិការណ៍ World Cup 1998 ដែលមានបារាំងធ្វើម្ចាស់ផ្ទះ ដោយកាលនោះ មិចស៊ិកបានយកឈ្នះ ៣-១ ក្នុងនាមជាក្រុមដែលមិនទាន់ឈ្នះ និងរងជើងឯក World Cup នេះដូចគ្នា បើទោះបីជាបានបង្ហាញខ្លួនក្នុងយុទ្ធនាការនេះមិនសូវបាត់មុខក៏ដោយ។
មិចស៊ិក បានបង្ហាញថ្វីជើងរបស់ប្រិយមិត្តបាល់ទាត់ទូទាំងសកលលោក មានការភ្ញាក់ផ្អើលជាខ្លាំង តាមរយៈយកឈ្នះ ក្រុមខ្លាំងអាល្លឺម៉ង់ ១-០ នៅថ្ងៃបើកឆាកនៃពូល F ដើម្បីទទួលបាន ៣ពិន្ទុឡើងទៅឈរនៅលេខ២ ក្នុងពូលបណ្តោះ អាសន្ន ស្របពេលស៊ុយអែតបានយកឈ្នះកូរ៉េខាងត្បូង ១-០ ដែរ ដើម្បីឡើងទៅឈរនៅកំពូលតារាង៕