(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក បានឈ្នះកៅអីមួយ ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិហើយនៃ FIFA World Cup 2018 នៅរុស្ស៊ី ក្រោយបំបាក់ទុយនេស៊ី ៥-២។
នេះជាជ័យជម្នះទី២ សម្រាប់ក្រុមនៅអឺរ៉ុប ប៊ែលហ្ស៊ិក ដោយរកបាន៦ពិន្ទុពេញនៃវគ្គសន្សំពិន្ទុពូល G ក្រោយបំបាក់ប៉ាណាម៉ា ៣-០ កាលពីប្រកួតក្នុងជុំទី១ ស្របពេលអង់គ្លេសក៏បានយកឈ្នះទុយនេស៊ី ២-១ ដែរនោះ។
Eden Hazard ជាអ្នកទាត់បាល់ប៉េណាល់ទីពិន័យ ១១ម៉ែត្រអោយប៊ែលហ្ស៊ិកនៅនាទីទី៦ មុនពេលបន្ថែម២គ្រាប់ទៀតដោយ Romelu Lukaku ដែលរកបាន៤គ្រាប់ច្រើនជាងគេ ស្មើនឹង Cristiano Ronaldo នៃក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុង World Cup លើកទី២១នេះ និងគ្រាប់ទី៤ ដោយ Hazard ដដែលនៅនាទីទី៥៤ និងគ្រាប់ទី៥ នៅទីទី៩០ និងទុយនេស៊ី រកបាន២គ្រាប់ដែរនៅនាទីទី១៨ និងនាទីទី៩០+៣។
ប៊ែលហ្ស៊ិកបានក្លាយេជាក្រុមទី៥ ក្នុងចំណោម ៣២ប្រទេសដែលបានកក់កៅអីវគ្គ១៦ក្រុម បន្ទាប់ពីអ៊ុយរ៉ាហ្គាយ បារាំង ក្រូអាត និងម្ចាស់ផ្ទះរុស្ស៊ី ហើយក្រុមមកពីអាហ្រ្វិក ទុយនេស៊ី ក៏បានកក់សំបុត្រយន្តហោះទៅផ្ទះវិញផងដែរជាមួយ អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ម៉ារ៉ុក ប៉េរូ និងកូស្តារីកា៕