(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ នាវាចម្បាំងចិន ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ទៅប្រទេសប៉ូឡូញ។
២៖ កូរ៉េខាងជើងផ្សព្វផ្សាយប្រាប់ប្រជាជនខ្លួនថា កូរ៉េទាំងពីរព្រមព្រៀងគ្នារៀបចំជំនួបក្រុមគ្រួសារដែលបែកបាក់ដោយសង្គ្រាម។
៣៖ មហាសន្និបាត UN ទាមទារឲ្យប្រទេសរុស្ស៊ី ដកកងទ័ពចេញពីប្រទេស Moldova ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។
៤៖ ប្រធានាធិបតី ដូណាល់ ត្រាំ គំរាមដំឡើងពន្ធ ២០% លើការនាំចូលរថយន្តពីសហភាពអឺរ៉ុប ដោយសារតែការហ៊ានដំឡើងពន្ធតបតអាមេរិក។
៥៖ ករណីបំផ្ទុះមុខវេទិកានាយករដ្ឋមន្ត្រីអេត្យូពី បង្ករបួសមនុស្ស៨៣នាក់ ខណៈមិនទាន់ដឹងថានរណាជាអ្នកប្រព្រឹត្ត។
៦៖ ភូមិ Alas Malang នៅក្រុង Banyuwangi ខេត្តជ្វាខាងកើត ប្រទេសឥណ្ឌូណេស៊ី កំពុងរងគ្រោះធ្ងន់ដោយការធ្លាក់ភ្លៀងខ្លាំង។
៧៖ បុរសជនជាតិចិនឈ្មោះ Liu Yibing ចែករំលែកបទពិសោធន៍ពីការប្រែក្លាយខ្លួនកសិករម្នាក់ ទៅជាអ្នកបើកយន្តហោះអាជីព។