(វ៉ាស៊ីនតោន)៖ សមាជិកសភាអាមេរិក និងជាប្រធានគណៈកម្មាធិការអាវុធ លោក ម៉ាក ថនប៊ែររី (Mac Thornberry) បាននិយាយថា ចិនកាន់តែបង្ក ការគំរាមកំហែងកាន់តែខ្លាំងនៅក្នុងឧស្សហកម្មចារកម្ម ក្នុងនោះរួមមានទាំងការលួចព័ត៌មានសំងាត់ (Hack) ការបញ្ជូននិស្សិតមក សិក្សានៅតាមសាកលវិទ្យាល័យអាមេរិក បង្កើតអង្គការផ្ទេរបច្ចេកវិទ្យាទៅកាន់ប្រទេសចិន ព្រមទាំងបង្កើតសមាគមជ្រើសរើសអ្នកមាន ទេពកោសល្យផ្នែកបច្ចេកវិទ្យាអាមេរិកជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។
ការព្រមានបែបនេះរបស់លោក Thornberry ធ្វើឡើងនៅចំពោះមុខសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ នាឱកាស នោះសមាជិកសភារូបនេះបានលើកឡើងយ៉ាងដូច្នេះថា «រដ្ឋាភិបាលអាមេរិកមិនមានគោលនយោបាយគ្រប់ជ្រុងជ្រោយ ឬឧបករណ៍ ណាមួយដើម្បីដោះស្រាយបញ្ហាលួចលាក់ បញ្ជូនបច្ចេកវិទ្យាទៅកាន់ប្រទេសចិនបានឡើយ។ បន្ថែមពីលើនេះ រដ្ឋាភិបាលអាមេរិកក៏មិនមានយុទ្ធសាស្ត្រជាក់លាក់ក្នុងការទប់ស្កាត់ អ្វីដែលកំពុងកើតឡើងនេះ ឬក៏ថា តើបច្ចេកវិទ្យាអ្វីដែលយើងត្រូវការពារនោះដែរ ខណៈការវិនិយោគចិនក្នុងវិស័យបច្ចេកវិទ្យាអាមេរិកកាន់តែទៅមុខ»។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីប៉ុន្មានសប្ដាហ៍មុន ទិន្នន័យសំងាត់ ៦១៤ gigabytes ស្ដីពីគំរោងអភិវឌ្ឍមីស៊ីល supersonic ប្រឆាំងនាវាមុជទឹក ដែលគ្រោងនឹងត្រូវបំពាក់លើវានាមុជទឹក នៃកងនាវាអាមេរិកនៅឆ្នាំ២០២០ ត្រូវបានក្រុម Hackers ចិនលួចយកទៅ៕