(ម៉ូស្គូ)៖ ការិយាល័យ​ប្រេស៊ីល នៃអង្គការ​សហប្រជាជាតិ​ដើម្បីស្រ្តី (UN Women) បានបញ្ចេញ​វីដេអូមួយ​ចំនួន នៅថ្ងៃសុក្រសប្ដាហ៍​នេះ ដោយថ្កោលទោស​ចំពោះការប្រព្រឹត្ត​ទង្វើរំលោភបំពាន​ផ្លូវភេទ ពីសំណាក់​ទេសចរណ៍​ប្រេស៊ីល​ប្រឆាំងនឹងស្ត្រី​រុស្ស៊ី​នៅអំឡុង ប្រព្រឹត្តិការណ៍​ប្រកួតបាល់ទាល់​ពិភពលោក (World Cup)។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។

បើតាមអត្ថន័យ​នៅវីដេអូខាងលើ ដែលត្រូវបាន​ចែករំលែកដោយ​បុរសប្រេស៊ីលម្នាក់​នៅលើបណ្ដាញ​ទំនាក់ទំនង​សង្គម​បានបង្ហាញថា នៅក្នុង​ចំណោម​បុរសប្រេស៊ីល​ជាច្រើននាក់ មានម្នាក់បាន​បៀតបៀនលើស្រ្តី​អ្នកសារព័ត៌មាន​រុស្ស៊ីម្នាក់ ដែលកំពុងធ្វើ​ការងារ​របស់នាង។ ចំណែកឯ​ពួកគេដទៃ​ទៀត បានខិតចូលជិត​ស្ត្រីរុស្ស៊ីម្នាក់ និងបាននិយាយ​បញ្ចុះបញ្ចូល​នាង ជាភាសា​ព័រទុយហ្កាល់។ ប៉ុន្តែ​ស្រី្តរូបនេះ​បានលើក ឡើងជាច្រើន​ដងនៅក្នុងវីដេអូ ពីពាក្យសម្តី​ពាក់ព័ន្ធនឹងផ្លូវភេទ និងរើសអើង​ជាតិសាសន៍។

គួរបញ្ជាក់ថា វីដេអូខាងលើដដែល បានបង្កជាការរិះគន់​យ៉ាងខ្លាំងនៅក្នុងប្រទេស​ប្រេស៊ីល និង​ក្រៅប្រទេស។ ចំណែកឯ ក្រុមបុរស​ទាំងនោះ​ក៏ត្រូវបានកំណត់​អត្តសញ្ញាណ​ហើយដែរ តែមិនទាន់មាន​ការដាក់ចេញនូវ​ចំណាត់ការប្រឆាំង​នឹងពួកគេនៅ​ឡើយទេ៕