(ម៉ូស្គូ)៖ ក្រុមដែលមិនទាន់មានពិន្ទុរាប់នឹងគេ ឥន្រ្ទីដែកអាល្លឺម៉ង់ នឹងត្រូវប៉ះក្រុមកំពូលតារាង ស៊ុយអែត នាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ក្រោយជំនួបរវាងប៊ែលហ្ស៊ិក ប៉ះទុយនេស៊ី នៅម៉ោង ៧យប់នេះ និងកូរ៉េខាងត្បូង ប៉ះមិចស៊ិក នៅម៉ោង ១០យប់នៃព្រឹត្តិការណ៍ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
ក្រុមការពារតំណែងជើងឯកអាល្លឹម៉ង់ បានរបូតអស់ ៣ពិន្ទុ បន្ទាប់ពីចាញ់ក្រុមមកពីតំបន់អាមេរិកខាងជើង មិចស៊ិក ១-០ នៅថ្ងៃបើកឆាកនៃពូល F ក្រោយពេលក្រុមនៅអឺរ៉ុប ស៊ុយអែត បានយកឈ្នះក្រុមអាស៊ី កូរ៉េខាងត្បូង ត្រឹមលទ្ធផល ១-០ ដើម្បីទទួលបាន ៣ពិន្ទឡើងឈរកំពូលតារាងបណ្តោះអាសន្ន ដោយមានមិចស៊ិកឈរនៅលេខ២។
សម្រាប់ក្រុមដែលត្រូវបានផ្តល់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោម៣២ប្រកួតនៃការប្រកួតជុំទី១ ប៊ែលហ្ស៊ិក នឹងត្រូវប៉ះ ក្រុមមកពីទ្វីបអាហ្រ្វិក ទុយនេស៊ី នាក្បាលព្រលប់ម៉ោង ៧យប់នេះ ដែលជាការប្រកួតសន្សំពិន្ទុក្នុងជុំទី២ ប្រចាំពូល G ក្រោយពេលបំបាក់ប៉ាណាម៉ា ៣-០ មុនពេលអង់គ្លេស យកឈ្នះទុយនេស៊ី ២-១ ចុងម៉ោងក្នុងការប្រកួតក្នុងជុំទី១៕