(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិ នីហ្សេរីយ៉ា​ បានធ្វើការសងសឹកអាយឡែន​សម្រេចវិញ​ ដោយលទ្ធផល​ ២-០​ ដែលលទ្ធផលនេះ​ធ្វើឲ្យអាហ្សង់ទីន​ មានសង្ឃឹមឡើងវិញនៅ​ World Cup 2018 ដែលមានរុស្ស៊ី​ ធ្វើម្ចាស់ផ្ទះ។

២គ្រាប់របស់នីហ្សេរីយ៉ា​ កើតឡើងនៅនាទីទី៤៩​ មុនពេលបន្ថែមគ្រាប់ទី២​ នៅនាទីទី៧៥​ មុនពេល អាយឡែន ទាត់បាល់ប៉េណាល់ទី​១១ម៉េត្រ ១គ្រាប់អត់ចូលនៅនាទីទី៨០​ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ​ ៤០៩០៤នាក់។

៣ពិន្ទុដំបូងនេះ​ បានធ្វើឲ្យក្រុមមកពីទ្វីបអាហ្រ្វិក​ នីហ្សេរីយ៉ា​ ឡើងឈរនៅលេខ២​ បណ្តោះអាសន្នក្នុងពូល​ D ដែលធ្វើឲ្យ អាហ្សង់ទីន​ មានសង្ឃឹមឡើងវិញ​ ក្នុងការឈ្នះកៅអី ទៅវគ្គ១៦ក្រុម​ ដែលត្រូវឈ្នះនីហ្សេរីយ៉ាច្រើនគ្រាប់​ និង អាយឡែន​ ត្រូវការឈ្នះ ក្រូអាត ដាច់ខាតដែរនោះ​ នៅថ្ងៃប្រកួតជុំទី៣​ សប្តាហ៍ក្រោយ៕